• November 23, 2024
 សហរដ្ឋអាមេរិកបន្តវេតូនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជំរុញអោយមានបទឈប់បាញ់នៅហ្គាហ្សា ខណៈជនជាតិប៉ាឡេស្ទីនកើនឡើងដល់ជិត ៤៤.០០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

សហរដ្ឋអាមេរិកបន្តវេតូនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជំរុញអោយមានបទឈប់បាញ់នៅហ្គាហ្សា ខណៈជនជាតិប៉ាឡេស្ទីនកើនឡើងដល់ជិត ៤៤.០០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

Spread the love
Digiqole Ad

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបន្តធ្វើការវេតូលើការជំរុញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា នឹងធ្វើឱ្យក្រុមហាម៉ាសត្រឡប់មកដូចដើមវិញ។

ដំណោះស្រាយបានទាមទារអោយមាន “បទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍” នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រួមជាមួយនឹង “ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ”។ នេះបើតាមការផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

តំណាងឯកអគ្គរដ្ឋទូតអាមេរិក លោក Robert Wood បាននិយាយថា សហរដ្ឋអាមេរិកមិនអាចគាំទ្របទឈប់បាញ់ដោយគ្មានលក្ខខណ្ឌបានទេ លុះត្រាតែវាត្រូវបានចងភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំងដែលកំពុងឃុំខ្លួននៅតំបន់ Gaza ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត។

គួរជម្រាបថា មកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនកើនឡើងដល់ ៤៣.៩៨៥នាក់ហើយ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល ខណៈប្រជាជន ២,៤លាននាក់ នៅហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅដោយសង្រ្គាមដែលបានបង្កឱ្យមានមហន្តរាយមនុស្សធម៌ ដែលជាការសងសឹកនឹងក្រុមហាម៉ាសពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលាឆ្នាំមុន៕

Digiqole Ad

Related post