
ភ្ញៀវទេសចរណ៍ចំនួន ៧០៨ នាក់ដែលជាប់គាំងនៅលើកោះរុងត្រូវបានដឹកនិងជូនមកដល់ដីគោក

ក្រុងព្រះសីហនុ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយយោងតាមអាកាសធាតុជាក់ស្តែង និងមានការយកចិត្តទុកដាក់ពីសុវត្ថិភាពភ្ញៀវដែលជាប់គាំងនៅលេីកោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និង លោក ឧត្តមសេនីយ៍ទោ ស្នងការ បានចេញបទបញ្ជាអោយ លោក ឧ.ត្រី សួន គីមហេង ដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងទេសចរណ៏ សហការជាមួយក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដេីម្បីរៀបចំមធ្យោបាយដឹកភ្ញៀវពីក្រុងកោះរ៉ុងមកក្រុងព្រះសីហនុវិញ ។
+ជាលទ្ធផលភ្ញៀវទេសចរណ៍នៅក្រុងកោះរ៉ុង (ចំនួន០៣គោលដៅ) មានចំនួន ៧០៨ នាក់, ភេទស្រីចំនួន ៣៤៧ នាក់ និងក្មេងចំនួន ១៥ នាក់ ។
+ប្រេីប្រាស់មធ្យោបាយ អូប័រខ្នាតធំចំនួន ០៥គ្រឿង, ០៤ក្រុមហ៊ុន លេី ០៦ ជេីង (ក្រុមហ៊ុនអាយលែន ០២គ្រឿង,ក្រុមហ៊ុន ស្ពីដហ្វឺរី ០១គ្រឿង, ក្រុមហ៊ុនបូវ៉ាស៊ី ០១គ្រឿង និងក្រុមហ៊ុន រមនី ចំនួន ០១គ្រឿង) ។



