• December 19, 2024
 ប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិត្រសិត ឃុំក្រែក ខេត្តត្បូងឃ្មុំ ស្រុះដៃគ្នាចាក់គ្រឹះកសាងវិហារ​ ដែល​ជា​ជំនួយថវិកាពីសប្បុរសជនប្រទេសកាតា តាមរយៈសមាគមមិត្តភាព និង​សប្បុរស​ធម៌​កម្ពុជា

ប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិត្រសិត ឃុំក្រែក ខេត្តត្បូងឃ្មុំ ស្រុះដៃគ្នាចាក់គ្រឹះកសាងវិហារ​ ដែល​ជា​ជំនួយថវិកាពីសប្បុរសជនប្រទេសកាតា តាមរយៈសមាគមមិត្តភាព និង​សប្បុរស​ធម៌​កម្ពុជា

Spread the love
Digiqole Ad

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្រុះដៃគ្នា​ចាក់​គ្រឹះកសាង​វិហារដែលជា​ជំនួយថវិកាពីសប្បុរសជននៃប្រទេសកាតា ផ្តល់មក​តាម​រយៈ​សមាគមមិត្តភាព និង​សប្បុរស​ធម៌​កម្ពុជា។ ដោយបានរៀបចំពិធីបើកការដ្ឋានសាងសង់កាលពីចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោម​វត្តមានកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប រួមមាន ឯកឧត្តមជាសមាជិកនៃរដ្ឋសភា ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និងប្រជាពល​រដ្ឋជាច្រើននាក់ផងដែរ​។

បើតាមលោក ស៊ីន រំលី ប្រធានសមាគមមិត្តភាព និង​សប្បុរស​ធម៌​កម្ពុជា បានអោយដឹងថា វិហារឥស្លាមដែលស្ថិតនៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះ គឺជាគម្រោងមួយស្ថិតនៅក្នុងគម្រោងមនុស្សធម៌ជាច្រើនរបស់សមាគម ដែលបានផ្តល់ជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សហគមន៍។

វិហារឥស្លាមនេះ ជាប្រភេទបេតុង ប្រក់ក្បឿង មានទំហំ ១០ម៉ែត្រ គុណនឹង ១៥ម៉ែត្រ អាចផ្ទុកអ្នកថ្វាយបង្គំប្រមាណ ២៥០នាក់ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៥ ដែលនឹងចំណា​យថវិកាសាងសង់ប្រហែល ៤ម៉ឺនដុល្លារអាមេរិក ជាជំនួយមកពីសប្បុរសជននៃប្រទេសកាតា។ ក្រៅពីសំណង់អគារវិហារ សមាគមន៍បានផ្តល់ជូននូវស៊ីទែនទឹក និងកន្លែងយកទឹកថ្វាយបង្គំ ផងដែរ​។

ប្រជាពលរដ្ឋសម្តែងការសាទរ និងសប្បាយរីករាយ និងថ្លែងអំណរគុណទៅចំពោះម្ចាស់ជំនួយ ជាពិសេសលោក ស៊ីន រំលី ប្រធានសមាគម ដែលបានស្វះស្វែងរកថវិកាកសាងវិហារជូនពួកគាត់ ដើម្បីសម្រួលដល់ការគោរពប្រតិបត្តិជំនឿសាសនា។

គួរជម្រាបថា កន្លងមកសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា បានចូលរួមចំណែកយ៉ាងច្រើនក្នុងការ​អភិវឌ្ឍ​សហគមន៍ តាមរយៈការសងសង់ម៉ាស្ជិត សូរ៉ាវ សំណង់អគារសិក្សា ការសាងសង់អណ្តូងទឹកស្អាត និងគម្រោងសង្គមកិច្ចជាច្រើនទៀតផងដែរ៕

Digiqole Ad

Related post