• May 8, 2025
 ប៉ាគីស្ថាន អះអាងថាបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា ៥គ្រឿង និងចាប់បានឈ្លើយសឹកមួយចំនួន

U.S. – Pakistan Clean Energy Business Opportunities Conference December 1-2, 2015.

ប៉ាគីស្ថាន អះអាងថាបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា ៥គ្រឿង និងចាប់បានឈ្លើយសឹកមួយចំនួន

Spread the love
Digiqole Ad
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងប្រាប់ទូរទស្សន័ក្នុងស្រុកមួយនៅថ្ងៃពុធ ទី៧ ខែឧសភា ថាយោធាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនទាហានឥណ្ឌាមួយចំនួនជាឈ្លើយសឹកទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu។

ភ្លាមៗមិនទាន់មានប្រតិកម្មតបតពីខាងឥណ្ឌាចំពោះការអះអាងខាងលើរបស់ប៉ាគីស្ថាននៅឡើយទេ។ ភាពតានតឹងរវាឥណ្ឌា និងប៉ាគីស្ថាន កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៉ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែក គ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលចំពោះការចោទប្រកាន់នេះ។

U.S. – Pakistan Clean Energy Business Opportunities Conference December 1-2, 2015.

Digiqole Ad

Related post