• December 20, 2024
 នាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាអំពី​មធ្យោបាយ​ដើម្បី​បញ្ឈប់​ប្រតិបត្តិការ​យោធា​ដែល​បាន​ឆក់​យក​ជីវិត​ប្រជាជន​ស្លូតត្រង់នៅហ្គាហ្សា

នាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាអំពី​មធ្យោបាយ​ដើម្បី​បញ្ឈប់​ប្រតិបត្តិការ​យោធា​ដែល​បាន​ឆក់​យក​ជីវិត​ប្រជាជន​ស្លូតត្រង់នៅហ្គាហ្សា

Spread the love
Digiqole Ad
រីយ៉ាដ៖ ព្រះអង្គម្ចាស់ Mohammed bin Salman នាយរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌិតបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ក្នុងទីក្រុង Riyadh នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីការកើនឡើងនៃកម្លាំងយោធាបច្ចុប្បន្ននៅក្នុងតំបន់ ហ្គាហ្សា ។

ក្នុង​ជំនួប​នោះ ព្រះអង្គម្ចាស់​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​បញ្ឈប់​ប្រតិបត្តិការ​យោធា​ដែល​បាន​ឆក់​យក​ជីវិត​ប្រជាជន​ស្លូតត្រង់។ ព្រះអង្គ​បានបញ្ជាក់ថាអារ៉ាប៊ីសាអូឌីត​ខិតខំ​ធ្វើ​ឱ្យ​ភាព​តានតឹង​ស្ងប់ស្ងាត់ បញ្ឈប់​ការតានតឹងនា​ពេល​បច្ចុប្បន្ន ធ្វើយ៉ាងណាគោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ លើក​ការ​ឡោម​ព័ទ្ធ​លើ​តំបន់​ហ្គា​ហ្សា និង​ធ្វើការ​ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​នូវ​ស្ថិរភាព ។
ព្រះអង្គម្ចាស់ក៏បានបន្ថែមថាអារ៉ាប៊ីសាអូឌីតកំពុងអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាថាប្រជាជនប៉ាឡេស្ទីនទទួលបានសិទ្ធិស្របច្បាប់របស់ពួកគេ និងសម្រេចបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ហើយអារ៉ាប៊ីសាអូឌីតថ្កោលទោសការវាយប្រហារដែលបានកំណត់គោលដៅលើជនស៊ីវិល ឬរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ និងផលប្រយោជន៍សំខាន់ៗ។
ប្រភព៖ Arab News
Digiqole Ad

Related post