• December 19, 2024
 គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របាន វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របាន វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

Spread the love
Digiqole Ad
ម៉ានីល៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗនេះមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទេ។
Digiqole Ad

Related post