• July 25, 2024
 គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កំណត់យកល្ងាចថ្ងៃព្រហស្បត៍ ទី២០ ខែមេសា ត្រៀមមើលខ្នើតខែ ដើម្បីកំណត់កាលបរិច្ឆេទចេញបួសរ៉ាម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬ២០២៣ គ.ស

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កំណត់យកល្ងាចថ្ងៃព្រហស្បត៍ ទី២០ ខែមេសា ត្រៀមមើលខ្នើតខែ ដើម្បីកំណត់កាលបរិច្ឆេទចេញបួសរ៉ាម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬ២០២៣ គ.ស

Spread the love
Digiqole Ad

ភ្នំពេញ៖ លោក ឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កំណត់យកល្ងាចថ្ងៃព្រហស្បត៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ត្រៀមមើលខ្នើតខែ ដើម្បីកំណត់កាលបរិច្ឆេទចេញបួសរ៉ាម៉ាឌន ឆ្នាំ១៤៤៤ ម.ស-២០២៣ គ.ស។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីជូនដំណឹង លោក ឧកញ៉ា សុះ កំរី បានជម្រាបជូនគណៈអ៊ីមាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមាំមាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូនសាសនិកឥស្លាម អោយបានជ្រាបថា នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ខែរ៉ម៉ាឌននិងចាកចេញទៅ។ ក្នុងន័យនេះ ដើម្បីកំណត់កាលបរិច្ឆេទចេញបួសរ៉ាម៉ាឌនឆ្នាំ១៤៤៤ ម.ស-២០២៣ គ.ស នេះ សូមបងប្អូនត្រៀមមើលខ្នើតខែនៅល្ងាចថ្ងៃព្រហស្បត៍ទី២០ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីជូនដំណឹងដដែល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបន្តថា ដើម្បីគ្រប់គ្រងព័ត៌មានពាក់ព័ន្ធការពិនិត្យមើលខ្នើតខែនេះ សូមគណៈអ៊ីម៉ាំរាជធានី ខេត្ត ចាត់តាំងគណៈកម្មការឱ្យបានត្រឹមត្រូវដោយអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវ និងរាយការណ៍មកទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា តាមរយៈទីភ្នាក់ងារទទួលបន្ទុកទំនាក់ទំនងជាមួយគណៈអ៊ីម៉ាំរាជធានី ខេត្ត ឱ្យបានទាន់ពេលស្តីអំពីលទ្ធផល និងស្ថានភាពផ្ទៃមេឃ។

គួរជម្រាបថា សម្រាប់ការកំណត់ថ្ងៃចេញបួស គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នឹងប្រកាសជូនដំណឹងដល់បងប្អូនអោយបានជ្រាប នៅល្ងាចថ្ងៃព្រហស្បត៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ដដែល បន្ទាប់ពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ៕

 

Digiqole Ad

Related post