ក្រសួងទេចរណ៍ចេញសេចក្តីបំភ្លឺ ករណីមានការលើកឡើងថា កម្ពុជាយល់ព្រមលើគំនិតផ្តួចផ្តើម “Six countries, One Destination” ពីប្រទេសថៃ

ក្រសួងទេចរណ៍ចេញសេចក្តីបំភ្លឺ ករណីមានការលើកឡើងថា កម្ពុជាយល់ព្រមលើគំនិតផ្តួចផ្តើម “Six countries, One Destination” ពីប្រទេសថៃ

Spread the love
Digiqole Ad

ក្រសួងទេចរណ៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺ ករណីមានការលើកឡើងថា កម្ពុជាយល់ព្រមលើគំនិតផ្តួចផ្តើម “Six countries, One Destination” ពីប្រទេសថៃ។ យោងតាមសេចក្តីបំភ្លឺរបស់ក្រសួង បានលើកឡើងថា ក្រសួងទេចរណ៍ សូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម “Six countries, One Destination” ដែលបានលើកឡើងដោយប្រទេសថៃ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជន និង សារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍ បានបញ្ជាក់ទៅភាគីថៃថា ក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម “Six countries, One Destination” និងស្នើសុំភាគីថៃផ្តល់ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមាន បញ្ជាក់ក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូន ស្ថានឯកអគ្គរាជទូតនៃប្រទេសថៃប្រចាំនៅកម្ពុជា។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ស្នើឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ ការផ្សាយព័ត៌មានដែលប្រាសចាកពីជំហរពិតប្រាកដរបស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំដោយប្រការណាមួយជាយថាហេតុ។
បើយោងតាមសារព័ត៌មានថៃ គំនិតផ្ដួចផ្ដើមនេះ រួមមាន៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ៕
Digiqole Ad

Related post