![ការបោះឆ្នោតសកលក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីបានចាប់ផ្តើមនៅថ្ងៃនេះ](https://camm-media.com/wp-content/uploads/2024/02/427887711_832106515593991_3846784821785465207_n-850x560.jpg)
ការបោះឆ្នោតសកលក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីបានចាប់ផ្តើមនៅថ្ងៃនេះ
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)
ហ្សាការតា៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈនេះ ដើម្បីជ្រើសរើសអ្នកដែល ត្រូវឡើងកាន់តំណែងជំនួសលោកប្រធានាធិបតី Joko Widodo នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter ។
ការិយាល័យបោះឆ្នោតជាង ៨២០,០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានបើកទ្វារបើកទ្វារចាប់ពីម៉ោង ៧ព្រឹក ហើយបិទនៅម៉ោង ១សៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃពុធនេះ ដើម្បីឱ្យប្រជាជនឥណ្ឌូណេស៊ីដែលបានចុះឈ្មោះបោះឆ្នោតជិត ២០៥លាននាក់ បោះឆ្នោតជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី ព្រមទាំងសមាជិកសភាថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់តំបន់ និងទីក្រុង។
![](https://camm-media.com/wp-content/uploads/2024/02/427887711_832106515593991_3846784821785465207_n-1024x768.jpg)
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)