ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញដល់ការលើកកម្ពស់វិស័យទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់រវាងប្រជាន និងប្រជាជន នៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តីការបរទេសទាំងពីរ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួម ផងដែរ។
On 27 March 2023, on the occasion of his Official Visit to the Kingdom of Morocco, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, had a bilateral meeting with His Excellency Nasser BOURITA, Minister of Foreign Affairs, African Cooperation and Moroccan Expatriates of the Kingdom of Morocco.
During the visit, the Agreement on Air Services which aims to promote tourism, business, trade, and people-to-people connectivity between the two countries was signed.
The two Foreign Ministers also held a joint press conference.