• November 22, 2025
 ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង  អញ្ជើញដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ ដែល​ជា​ស្រះទឹក​សហគមន៍​ របស់​បងប្អូន​ខ្មែរ​ឥស្លាម​ នៅស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ ដែល​ជា​ស្រះទឹក​សហគមន៍​ របស់​បងប្អូន​ខ្មែរ​ឥស្លាម​ នៅស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង

Spread the love
Digiqole Ad
នាព្រឹក​ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់​ សប្តស័ក ព.ស.២៥៦៩​ ត្រូវ​នឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួម​ជាមួយ​ក្រុមការងារ​ បានអញ្ជេីញ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ដែល​ជា​ស្រះទឹក​សហគមន៍​ របស់​បងប្អូន​ខ្មែរ​ឥស្លាម​ ស្ថិត​នៅ​ភូមិ​ក្រសះថ្មី​ ឃុំ​ឈូក​ស​ ស្រុក​កំពង់ត្រឡាច​។​ ក្នុង​ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី​នេះ​ មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ អនុ​ប្រធាន​ និង​សមាជិក​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ លោក​ ចាន់​ ណា​ សមាជិក​គណៈ​មេធាវី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្រុម​ប្រឹក្សា​ឃុំ​ឈូក​ស​ រដ្ឋបាល​ឃុំ​ឈូក​ អាជ្ញាធរ​មូលដ្ឋាន​ និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។

គួរ​បញ្ជាក់​ដែរ​ថា​ ស្រះទឹកមួយនេះ​ បាន​កេីត​ឡើង​ដោយ​ការ​ធ្វេីសម្បទានដី​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ខ្មែរ​ឥស្លាម​ ដេីម្បី​ជីក​ជា​ស្រះទឹក​សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ​ តាំង​ពី​យូរ​ណាស់​មក​ហើយ​។ លុះក្រោយ​មកទៀត​ មាន​ភាគី​ម្នាក់​ ដែល​មាន​ដី​ក្នុង​ចំណែក​ស្រះទឹក​នោះ​ បាន​ធ្វើ​លិខិត​ជា​អំណោយ​ដី​​ជាប់​នឹង​ស្រះទឹកនោះ​ រួម​បញ្ចូល​ទាំង​ស្រះទឹក​ទាំង​មូល​ទៅ​ឱ្យ​កូន​ស្រី​របស់​គាត់​ធ្វើ​ជា​កម្មសិទ្ធិ​តែ​ម្ដង​។ ស្របពេល​នោះដែរ​ បងប្អូន​ដែល​មាន​ដី​ក្នុង​​ស្រះទឹក​សហគមន៍​ ព្រមទាំង​បងប្អូន​ក្នុង​សហគមន៍​ភូមិ​ក្រសះថ្មីទាំងមូល​ កេីត​ទុក្ខ​ពុំ​សុខ​ចិត្ត​ និង​បាន​​ប្តឹង​គ្នា​ទៅវិញទៅមក​។
ក្រោម​ការ​​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​ដី​ធ្លី​ ដោយ​​ប្រេីយន្ត​ការ​ដោះស្រាយ​វិវាទ​ ​ឈ្នះ​ ឈ្នះ​ របស់​ ឯកឧត្ដម​បណ្ឌិត​ និង​លោក​មេធាវី​ រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ និង​ភាគី​បណ្តឹង​ បាន​ជជែក​ពិភាក្សា​ក្នុង​ការ​​បរិច្ចាគ​​ស្រះទឹក​ទុក​សម្រាប់​ប្រេីប្រាស់​ក្នុង​សហគមន៍​ដដែល​ ក្នុង​លក្ខខណ្ឌ​ផ្តល់​សំណង​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ ដែល​ជា​ការ​ចូល​រួម​ចំណែក​ថវិកា​របស់​ ឯកឧត្ដម​បណ្ឌិត​ និង​ក្រុមការងារ​ក្នុង​មូលដ្ឋាន​ ​ដល់​ម្ចាស់​ស្រះទឹក​នោះ​​ជា​ការ​បញ្ចប់​បញ្ហា​​។ ក្នុង​នោះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ ក៏​ស្នើ​ឱ្យ​មាន​ការ​បរិច្ចាគ​ដីសម្រាប់បេីក​ផ្លូវ​​ចូល​មក​ស្រះទឹក​នោះ​ផង​ដែរ​៕
Digiqole Ad

Related post