
ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាជ្រើសរើសគណៈអ៉ីម៊ាំខេត្តកោះកុង

ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាជ្រើសរើសគណៈអ៉ីម៊ាំខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង តំណាងឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យធម្មការ តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងសហការី និងហាកឹមម៉ាស្ជិតទាំង១១ភូមិ ក្នុងខេត្ត សរុប ៣៤នាក់។ កចិ្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
ប្រភព៖ រដ្ឋបាលខេត្តកោះកុង


