ឯកឧត្តម ឡា ឡៃ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាមនិងសមិទ្ធផលនានាក្នុងភូមិត្រពាំងស្បែក ស្រុកស្នួល ខេត្តក្រចេះ
ក្រចេះ៖ វិហារឥស្លាមថ្មីនិងសមិទ្ធផលនានារួមមានសាលារៀនមួយខ្នង២បន្ទប់ បន្ទប់ទឹក អណ្តូងទឹក និងកន្លែងយកទឹកថ្វាយបង្គំដែលជាអំណោយដ៏ជ្រះថ្លាឧបត្ថម្ភពីសប្បុរសជនសិង្ហបុរី និងក្នុងស្រុកចំណាយថវិការសាងសង់ជិត៦ម៉ឺនដុល្លារអាមេរិក ស្ថិតក្នុងភូមិត្រពាំងស្បែក ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ កម្មវិធិសម្ភោធដាក់ឲ្យប្រើប្រាស់នេះ ក៌មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន លោក អ៊ីម៉ាំស្រុកស្នួល លោកឧកញ៉ គង់ ក្រឹង លោក លី ខឡេល អភិបាលរងនៃកណៈអភិបាលស្រុកស្នួល លោក សា សាស់រី ប្រធានអង្គការអៀហសាន ជំនួយសាកលនៅកម្ពុជា សប្បុរសជនសិង្ហបុរី លោកមេឃុំ អជ្ញាធរមូលដ្ឋាន ហាកឹមតួន សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
គួរឲ្យដឹងដែរថាវិហារឥស្លាមនេះទទួលបានថវិកាសាងសង់ពីសប្បុរសជនសិង្ហបុរីតាមរយៈអង្គការអៀហសានជំនួយសាកលនៅកម្ពុជាដែលសាងសង់អស់ថវិកាចំនួន ៣១៤៥៥ ដុល្លារអាមេរិកដោយមានបន្ទប់ទឹកកន្លែងយកទឹកថ្វាយបង្គុំ ដោយឡែកសាលារៀនមួយខ្នង ២បន្ទប់និង អណ្តូងទឹករួមជាមួយ សម្ភារៈបរិក្ខាក្នុងសាលារៀន ក៏ដូចជាសមិទ្ធផលក្នុងភូមិត្រូវបានជួយឧបត្ថម្ភពីលោកឧកញ៉ាគង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស់ ចំណាយថវិកាអស់២៧០០០ដុល្លារអាមេរិកផងដែរ ។