• December 19, 2024
 ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន ចូលរួមផ្តល់ចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន ចូលរួមផ្តល់ចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

Spread the love
Digiqole Ad

ភ្នំពេញ៖ ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមផ្តល់ចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង។

សិក្ខាសាលានេះ ក៏មានការចូលរួមផងដែរពីសំណាក់ តំណាងអង្គការយូណេស្កូ ក្លឹបអ្នកកាសែត និងបណ្តាសមាគមអ្នកសារព័ត៌មាន និងបានចូលរួមផ្តល់នូវចំណាប់អារម្មណ៍មួយចំនួន ដើម្បីអោយ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” កាន់តែមានភាពល្អប្រសើរ និងទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។

ការបង្កើត “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” នៅកម្ពុជានេះ គឺដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

យោងតាមសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលបានប្រមូលធាតុចូលកន្លងមក បានកត់ត្រានូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មានត្រូវអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ច និងការទទួលខុសត្រូវ រួមមាន៖ ទំនួលខុសត្រូវសង្គម, ទំនួលខុសត្រូវវិជ្ជាជីវៈ, និងទំនួលខុសត្រូវរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។

គួរជម្រាបថា “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” នឹងមានការផ្លាស់ប្តូរ រឺថែមថយ បន្ទាប់ពីមានការចូលរួមផ្លាស់ប្តូរមតិយោបល់ទៅលើសេចក្តីព្រាងនេះពីសំណាក់ តំណាងអង្គការយូណេស្កូ ក្លឹបអ្នកកាសែត និងបណ្តាសមាគមអ្នកសារព័ត៌មានជាច្រើនរួចមក និងរួមទាំងពីសំណាក់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ផងដែរ។

ក្រសួងព័ត៌មានសង្ឃឹមថា ក្រោយពេលដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នោះនិងធ្វើអោយបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជាព្រមទាំងធានាបានលំហនិងសន្តិសុខព័ត៌មាននៅប្រទេសកម្ពុជា៕

Digiqole Ad

Related post