• December 19, 2024
 ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន ណែនាំអោយអ្នកសារព័ត៌មានមានការស្វែងរកប្រភពច្បាស់លាស់ចំពោះរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងសហគមន៍ខ្មែរឥស្លាម ពិសេសអំពីសាសនាឥស្លាម

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន ណែនាំអោយអ្នកសារព័ត៌មានមានការស្វែងរកប្រភពច្បាស់លាស់ចំពោះរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងសហគមន៍ខ្មែរឥស្លាម ពិសេសអំពីសាសនាឥស្លាម

Spread the love
Digiqole Ad

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានមានប្រសាសន៍ណែនាំអោយមានការស្វែងរកប្រភពច្បាស់លាស់ចំពោះរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងសហគមន៍ខ្មែរឥស្លាម ពិសេសការសរសេរព័ត៌មានទាក់ទងសាសនាឥស្លាមតែម្តង។ ប្រសាសន័ណែនាំនេះបានលើកឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញធ្វើបទឧទ្ទេសនាម នៅក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន រៀបចំដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ដែលមានសិក្ខាកាមចូលរួមប្រមាណ ១៦០នាក់ ដោយមានការអញ្ជើញចូលរួមជាអធិបតីផងដែរ ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅអគារសេរីភាព រាជធានីភ្នំពេញ។

ឯកឧត្តម ស្លេះ ណាស៊ី បានមានប្រសាសន៍ថា ក្រោមគោលនយោបាយសុខសន្តិភាព និងសុខដុមនីយកម្មសាសនារបស់រាជរដ្ឋាភិបាល ទោះបីជាប្រទេសកម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់សិទ្ធសេរីភាពពេញលេញដល់សាសនិកដទៃ ក្នុងការអនុវត្តជំនឿសាសនារៀងខ្លួន។ ដូចនេះ អ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ពាក្យពេចន៍របស់ខ្លួនជុំវិញបញ្ហាសហគមន៍ ជាពិសេសពីសហគមន៍ឥស្លាម ដែលការប្រើប្រាស់ពាក្យពេជន៍ខ្លះនាំអោយមានការយល់ច្រលំនិងមានការមិនពេញចិត្តពីសំណាក់អ្នកតាមដានជាយថាហេតុ។

ឯកឧត្តម បានបន្តថា ការសរសេរអត្ថបទដែលផ្សារភ្ជាប់សាសនាជាមួយនឹងការប្រព្រឹត្តរបស់បុគ្គល គឺជាការមិនឆ្លុះបញ្ចាំងអំពីតថភាពនៅក្នុងសាសនាឥស្លាមនោះឡើយ ហើយទាក់ទង បានមានប្រសាសន៍ណែនាំដល់អ្នកសារព័ត៌មានទាំងអស់ អោយមានការស្វែងរកប្រភពច្បាស់លាស់ពីអ្នកជំនាញផ្នែកសាសនា ព្រោះពាក់ព័ន្ធនឹងច្បាប់សាសនា មិនមែនត្រឹមតែសាសនិកអាចឆ្លើយបានត្រឹមត្រូវនោះឡើយ។

គួរអោយដឹងដែរថា កន្លងមកមានសារព័ត៌មានខ្លះបានប្រើប្រាស់ពាក្យមិនត្រឹមត្រូវក្នុងការសរសេរទាក់ទងនឹងសហគមន៍ខ្មែរឥស្លាមដូចជាប្រើប្រាស់ពាក្យជនជាតិឥស្លាម សាសនាមូស្លីមដោយមានការភាន់ច្រលំរវាងជនជាតិ និងសាសនាជាដើម៕

Digiqole Ad

Related post