
ឯកឧត្តម ឆាយ វណ្ណា និងឯកឧត្តម តហើរ អ៊ូមើរ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤

(ត្បូងឃ្មុំ)នាព្រឹកថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណះកម្មការកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព៌ត៍មាននៃព្រឹទ្ធសភា និងឯកឧត្តម ឯកឧត្តម តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
កម្មវីធីនេះបានប្រារព្ធឡើងនៅសាលាឥស្លាមព្រែកជ័រដែលស្ថិតនៅ ភូមិព្រែកជរ ឃុំសេដា ស្រុក តំបែរ ខេត្តត្បូងឃ្មុំមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការឯកឧត្តម ឆាយ វណ្ណា ក្រុមការងារសមមាគម បុគ្គលិកសិក្សា អជ្ញាធរមូលដ្ឋាន លោក ហាកឹម លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ព្រមទាំងអ្នកដែលពាក់ព៍ន្ធជាច្រើនរូបផងដែរ។ ប្រភព៖ AKP Tboung Khmom









