• December 19, 2024
 អ្នកនយោបាយថៃមុស្លីមនិងជាប្រធានគណក្សប្រជាជាតិ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាថ្មីរបស់ថៃជាផ្លូវការហើយ

អ្នកនយោបាយថៃមុស្លីមនិងជាប្រធានគណក្សប្រជាជាតិ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាថ្មីរបស់ថៃជាផ្លូវការហើយ

Spread the love
Digiqole Ad

ថៃ៖ អ្នកនយោបាយមូស្លីមថៃ លោក Wan Muhammad Nor Matha មានវ័យ៧៩ឆ្នាំ ដែលជាអ្នកនយោបាយឆ្នើមនិងជាប្រធានគណក្សប្រជាជាតិមួយរូបដែលធ្លាប់បានសាងស្នាដៃមួយចំនួនជូនជាតិមាតុភូមិថៃកន្លងមក ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាថ្មីរបស់ថៃជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ ខណៈរូបលោកគឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងជាប្រធានរដ្ឋសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

កាលពីពេលកន្លងទៅ លោក Sereepisuth Temiyavet អគ្គស្នងការនគរបាលជាតិថៃដែលចូលនិវត្តន៍ ក៏ធ្លាប់បានលើកឡើងថា គណបក្ស Prachachat របស់លោក Wan Muhammad ទទួលបានអាសនៈសភាចំនួនប្រាំបួននៅក្នុងការបោះឆ្នោតសកលសម្រាប់ឆ្នាំ២០២៣ ដែលវាស័ក្តិសមបំផុតសម្រាប់លោកជាមួយតំណែងជាប្រធានសភា ដោយសារតែលោកមានអតីតភាពការងារដ៏ល្អនាពេលកន្លងមក ហើយលោកក៏ធ្លាប់កាន់តំណែងនេះពីមុនមកផងដែរជាមួយស្នាដៃដ៏ល្អ ហើយមានតែលោកប៉ុណ្ណោះដែលសាកសមជាមួយតំណែងមួយនេះ។

ជាមួយគ្នានោះ លោក Wan Muhammad Nor Matha ប្រធានរដ្ឋសភាថ្មីរបស់ថៃ ក៏បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោក ជាមួយការសង្កត់ធ្ងន់ថាលោកនឹងប្រកាន់យកភាពអព្យាក្រឹត ក៏ដូចជាធ្វើតាមព្រះរាជយោបល់របស់ ព្រះមហាក្សត្រថៃ ដែលទ្រង់បានប្រទានក្នុងពេលបើករដ្ឋសភាថ្មី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។

គួរជម្រាបថា ការតែងតាំងលោក Wan Muhamad កើតមានឡើង បន្ទាប់ពីគណបក្សកាវក្លៃ (Move Forward) និងគណបក្សភឿថៃ (Pheu Thai) បានប្រកាសពីការឈានដល់ការឯកភាពគ្នាលើការជ្រើសរើស អ្នកនយោបាយជើងចាស់រូបនេះឱ្យកាន់តំណែងជាប្រធានរដ្ឋសភា កាលពីយប់ថ្ងៃចន្ទ ទី៣ ខែកក្កដា។

Digiqole Ad

Related post