ع / سياسي / سمو ولي العهد يلتقي رئيس أوكرانيا 1447-10-08 هـ(واس)
អ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែនអាកាសជាមួយអារ៉ាប៊ីសាអ៊ូឌីត
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចដ៏មិននឹកស្មានដល់មួយទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ាបានបង្កឱ្យមានការចាប់អារម្មណ៍ពីរដ្ឋឈូងសមុទ្រលើបច្ចេកវិទ្យាការពារដែនអាកាសអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោកបានជួបជាមួយព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៅទីក្រុង Jeddah ជាកន្លែងដែលពួកគេបានពិភាក្សាអំពីការកើនឡើងនូវភាពតានតឹងក្នុងតំបន់ និងវិបត្តិអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “កិច្ចសហប្រតិបត្តិការសន្តិសុខ – ជាពិសេសការការពារដែនអាកាស”។
ប្រភព៖ Arab News /SPA







