អារ៉ាប៊ីសាអូឌីតនិងប្រទេសក្នុងមជ្ឈិមបូព៌ាជាច្រើនបានប្រកាសពីគម្រោងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ
ប្រទេសចំនួនប្រាំបួននៅទូទាំងមជ្ឈិមបូព៌ា និងអាស៊ីបានប្រកាសពីគម្រោងចូលរួមជាមួយអ្វីដែលហៅថា “ក្រុមប្រឹក្សាសន្តិភាព” របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅក្នុងតំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីធានា “បទឈប់បាញ់អចិន្ត្រៃយ៍”នៅប៉ាឡេស្ទីន។នេះបើយោងតាមការចេញផ្សាយរបស់អាល់ចាហ្សីរ៉ះ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ាគីស្ថាន អេហ្ស៊ីប ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម ឥណ្ឌូនេស៊ី តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងកាតា បាននិយាយថា ពួកគេនឹងចូលរួមជាមួយក្រុមប្រឹក្សាដែលដឹកនាំដោយលោក ត្រាំ ។





