• December 20, 2024
 អារ៉ាប៊ីសាអូឌីត នឹងបើកកិច្ចប្រជុំកំពូលបណ្តាប្រទេសអារ៉ាប់ និងឥស្លាម នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ ស្របពេលដែលការឈ្លានពានរបស់អ៊ីស្រាអែលទៅលើប៉ាឡេស្ទីន និងលីបង់ នៅតែបន្ត

អារ៉ាប៊ីសាអូឌីត នឹងបើកកិច្ចប្រជុំកំពូលបណ្តាប្រទេសអារ៉ាប់ និងឥស្លាម នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ ស្របពេលដែលការឈ្លានពានរបស់អ៊ីស្រាអែលទៅលើប៉ាឡេស្ទីន និងលីបង់ នៅតែបន្ត

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យរៀបចំកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសអារ៉ាប់ និងឥស្លាម នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក្នុងទីក្រុងរីយ៉ាដ ដើម្បីពិភាក្សា និងតាមដានអំពីការបន្តការឈ្លានពានរបស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន និងលីបង់ ក៏ដូចជាអំពីការវិឌ្ឍន៍ក្នុងតំបន់។ នេះបើតាមការផ្សាយដោយការសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលនេះ ស្របគ្នាជាមួយនឹងកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសអារ៉ាប់ និងឥស្លាម កាលពីឆ្នាំមុន ដែលធ្វើឡើងនៅទីក្រុងរីយ៉ាដ និងក្រោមការចង្អុលបង្ហាញរបស់ ព្រះមហាក្សត្រ Salman និងកិច្ចខិតខំប្រឹងប្រែងរបស់រាជទាយាទ និងជានាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់ Mohammed bin Salman ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ជាថ្មីនូវការថ្កោលទោស និងបរិហារឧក្រិដ្ឋកម្ម និងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានប្រព្រឹត្តទៅលើប្រជាជនប៉ាឡេស្ទីន និងការប៉ុនប៉ងក្នុងការធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសលីបង់ ផងដែរ។

ភាពតានតឹងក្នុងតំបន់បានកើនឡើងដោយសារតែការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរហូតដល់ជាង ៤ម៉ឺន ៣ពាន់នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីក្រុមហាម៉ាស់បានបាញ់ផ្លោងចូលទឹកដីអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំមុន។

គួរជម្រាបថា សង្គ្រាមបានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបើកការវាយប្រហារនៅទូទាំងប្រទេស ដែលបានសម្លាប់មនុស្សជាង ២,៧០០នាក់ និងជាង ១២,៥០០នាក់ ផ្សេងទៀតរងរបួស ចាប់តាំងពីឆ្នាំមុន ដែលត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងក្នុងការធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសលីបង់៕

Digiqole Ad

Related post