អាមេរិកចុះកិច្ចសន្យាតម្លៃ៨.៦ ពាន់លានដុល្លាលក់យន្តហោះចម្បាំងF15ឲ្យអ៊ីស្រាអែល
ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃទី 29 ខែធ្នូថា ក្រុមហ៊ុន Boeing ត្រូវបានផ្តល់កិច្ចសន្យាតម្លៃ 8.6 ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីយន្តហោះ F-15 អ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋផ្លរីដា។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Straits Tmes នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
គួរឲ្យដឹងថាសហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេជាយូរមកហើយដល់អ៊ីស្រអែលដែលជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា។





