អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ
ខណៈរដូវនេះជារដូវរំហេីយ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ឲ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។






