
អតីត:មេបញ្ជាការកងទ័ព UNTAC របស់ប្រទេសឥណ្ឌូនេស៊ី បង្ហាញអារម្មណ៍រំភើបនិងភ្ញាក់ផ្អើល ដែលឃើញកម្ពុជាបច្ចប្បន្នមានការរីកចម្រើនខ្លាំងហួសពីការស្មាន

ឧត្តមសេនីយ អារីហ្វ រ៉ស់ម៉ាន អតីត:មេបញ្ជាការកងទ័ព UNTAC របស់ប្រទេសឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជា ប្រចាំការនៅខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រំភើបនិងភ្ញាក់ផ្អើល ដែលឃើញកម្ពុជាបច្ចប្បន្នមានការរីកចម្រើនខ្លាំងហួសពីការស្មាន។ ការកត់សម្គាល់របស់លោក ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ និងសំដែងការគួរសម ជាមួយអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅឯគេហដ្ឋាន។
នាក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើល ដែលឃើញកម្ពុជាបច្ចប្បន្នមានការរីកចម្រើនខ្លាំង បើព្រៀបធៀបនិងកម្ពុជាកាលពីលោកបំពេញបេសកកម្មនាកំឡុងឆ្នាំ១៩៩១-១៩៩៣៕

