អង្គការជួយសង្គ្រោះកុមារ បានអះអាងថា កុមារជិត ២,១០០០នាក់ កំពុងបាត់ខ្លួននៅហ្គាហ្សា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

អង្គការជួយសង្គ្រោះកុមារ បានអះអាងថា កុមារជិត ២,១០០០នាក់ កំពុងបាត់ខ្លួននៅហ្គាហ្សា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

Spread the love
Digiqole Ad

នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពេលថ្មីៗកន្លងទៅ ដោយអង្គការជួយសង្គ្រោះកុមារ (Save the Children) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានអះអាងថា កុមារប៉ាឡេស្ទីនជិត ២១,០០០នាក់ កំពុងបាត់ខ្លួននៅហ្គាហ្សា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប្រភពដដែល បានបន្តថា ការបាត់ខ្លួនរបស់កុមារទាំងនេះត្រូវបានគេជឿថា កំពុងជាប់នៅក្រោមគំនរបាក់បែក កប់ក្នុងផ្នូរដែលគ្មានស្លាកសញ្ញា មានគ្រោះថ្នាក់ដោយគ្រឿងបំផ្ទុះ ហើយមិនអាចកំណត់អត្តសញ្ញាណបាន និងត្រូវបានឃាត់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល ឬវង្វេងបាត់នៅក្នុងភាពវឹកវរនៃសង្គ្រាម។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

អង្គការជួយសង្គ្រោះកុមារ បានលើកឡើងថា វាស្ទើរតែមិនអាចទៅរួចទេក្នុងការប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មាននៅក្រោមលក្ខខណ្ឌបច្ចុប្បន្នក្នុងតំបន់ហ្គាហ្សា ប៉ុន្តែយ៉ាងហោចណាស់មានកុមារចំនួន ១,៧០០០នាក់ ត្រូវបានគេជឿថាមិនមាននៅជាមួយ និងត្រូវបានបំបែកចេញ ហើយកុមារប្រហែល ៤,០០០ នាក់ទំនងជាបាត់ខ្លួននៅក្រោមគំនរបាក់បែក ខណៈមួយចំនួនធំត្រូវបានកប់នៅក្នុងផ្នូរ។

ជាមួយគ្នានេះ ក្រៅពីនៅតំបន់ហ្គាហ្សា កុមារប៉ាឡេស្ទីនប្រហែល ២៥០នាក់ ក៏កំពុងបាត់ខ្លួនផងដែរនៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល គិតត្រឹមថ្ងៃទី៩ ខែមិថុនា។

ដោយឡែក នៅក្នុងរបាយការណ៍មួយផងដែរកាលពីដើមឆ្នាំនេះរបស់អង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា អ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្ទីនជាង ១៤,០០០នាក់ នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ខណៈពេលដែលអ្នកផ្សេងទៀតកំពុងទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងមិនមានសូម្បីតែកម្លាំងដើម្បីយំ។

គួរជម្រាបថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក តំបន់ហ្គាហ្សាបានប្រឈមមុខនឹងអំពើហិង្សាឥតឈប់ឈរពីសំណាក់អ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៧,០០០នាក់ ក្នុងនោះ រួមទាំងកុមាររាប់ពាន់នាក់ផងដែរ។ វាកើតឡើងបន្ទាប់ពីការវាយប្រហារទៅលើអ៊ីស្រាអែលដោយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាងមួយពាន់នាក់៕

Digiqole Ad

Related post