• December 20, 2024
 អង្គការ IHHNL នៃប្រទេសហូឡង់ សហការជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា ចែកកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនចំនួន ២០០កញ្ចប់ ជូនដល់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះទី១ រាជធានីភ្នំពេញ

default

អង្គការ IHHNL នៃប្រទេសហូឡង់ សហការជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា ចែកកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនចំនួន ២០០កញ្ចប់ ជូនដល់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះទី១ រាជធានីភ្នំពេញ

Spread the love
Digiqole Ad

កញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនចំនួន ២០០កញ្ចប់ ដែលទទួលបានពីសប្បុរសជនមូស្លីមនៅប្រទេសហូឡង់ តាមរយៈអង្គការ IHHNL សហការជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា បានធ្វើការចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្មវិធីចែកកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌននេះ បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានកិត្តិយស ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា CMIA ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

 

ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់អំណោយជាកញ្ចប់អាហារស្រាយបួសជូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខែបួសរ៉ម៉ាឌនដែលកាន់តែខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តម បានបន្តថា ជំនួយទាំងនេះទទួលបានពីសប្បុរសជនហូឡង់ តាមរយៈ អង្គការជំនួយមនុស្សធម៌អន្តរជាតិ IHHNL ដែលជាអង្គការដៃគូរ។ ឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសជននៅប្រទេសហូឡង់ទាំងអស់ ដែលតែងតែផ្តល់ជំនួយជាបន្តបន្ទាប់ជួយដល់ប្រជាជនកម្ពុជា និងជាពិសេស ឯកឧត្តមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានសម្រួលដល់ការនាំយកជំនួយពីបរទេសមកចែកជូនប្រជាពលរដ្ឋ។

គួរជម្រាបថា កញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ 10 គីឡូក្រាម, មី 5 កញ្ចប់, ស្ករស 2 គីឡូក្រាម, ម្សៅមី ១គីឡូក្រាម, ល្មើ ១ប្រអប់, ប្រេងឆា ១លីត្រ, ទឹកដោះគោខាប់ ២កំប៉ុង, ត្រីខ ២កំប៉ុង, អំបិល ១គីឡូក្រាម, សណ្តែកខៀវ ១គីឡូក្រាម, និងគ្រាប់សាគូ កន្លះគីឡូក្រាម។ ដែលសរុបជាថវិកាមានចំនួន ៦ពាន់ដុល្លារអាមេរិក៕

 

Digiqole Ad

Related post