ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ និងគ្រោងដាក់ដំណើរការបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ និងគ្រោងដាក់ដំណើរការបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ

Spread the love
Digiqole Ad
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានញ្ជើញចូលរួមពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមហ៊ុន SCG និង WACC មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កម្មករ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ប្រារព្ធឡើងដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ ធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរបញ្ជាក់ថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” សម្រេចបាន ៩៦% (គ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥) ស្ពាននេះមានប្រវែង ១ ៧៦១ម ទទឹងស្ពានមានប្រវែង ១៣,៥ម ក្នុងនោះគន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង(៣,៥មx២) គន្លងផ្លូវទោចក្រយានមាន ២គន្លងទទឹង(១,៧៥មx២) គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង(១មx២) និងបង្កាន់ដៃស្ពាន ទទឹង(០,៥មx២) ស្ពានមានសសរជើងស្ពានចំនួន ៣៦ និងផ្លូវនាវាចរមានទំហំ១០០មx១៥ម ស្របពេលដែលគម្រោងទាំងមូលសម្រេចបាន ៧០% នឹងគ្រោងបញ្ចប់នាខែកក្កដា ឆ្នាំ២០២៦។
Digiqole Ad

Related post