• July 9, 2025
 ស្ទើរមិនគួរឲ្យជឿ ! ៧០%នៃនិស្សិតដែលបានសិក្សាផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្មនៅអ៊ីរ៉ង់គឺជាស្ត្រី

ស្ទើរមិនគួរឲ្យជឿ ! ៧០%នៃនិស្សិតដែលបានសិក្សាផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្មនៅអ៊ីរ៉ង់គឺជាស្ត្រី

Spread the love
Digiqole Ad

បើយោងតាមសារព័ត៌មានបរទេសជាច្រើនចុះផ្សាយកាលពីពេលកន្លងទៅបានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ ជាប្រទេសមួយមានការរីកចម្រើនលឿនរហ័សទៅលើវិស័យផ្សេងៗ ពិសេសវិស័យវិទ្យាសាស្ត្រ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥នេះ ចំនួនតួលេខអ្នកសិក្សាវិស័យខាងលើកាន់តែមានការកើនឡើង ហើយអ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ទៀតនោះគឺវត្តមានរបស់ស្ត្រី ដែលមានប្រហែល៧០%ឯនោះ ខណៈចំនួនតួលេខនេះត្រូវបានគេពិព៌ណនាថា ជាការកើនឡើងនៅក្នុងវិស័យអប់រំមួយដ៏ល្អចំពោះស្ត្រី ហើយក៏ជារឿងគួរឲ្យភ្ញាក់ផ្អើលដូចគ្នា។ ហើយចំនួនភាគរយខាងលើ ក៏ត្រូវបានចាត់ទុកថា ជាចំនួនភាគរយដែលខ្ពស់បំផុតមួយក្នុងចំណោមប្រទេសលើពិភពលោកដែលមានចំនួនស្ត្រីសិក្សាច្រើនជាងគេ។

ស្រ្តីអ៊ីរ៉ង់បច្ចុប្បន្នគឺកំពុងក្លាយជាថាមពលសំខាន់មួយក្នុងការលើកស្ទួយវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ យោងតាមស្ថិតិចុងក្រោយ បង្ហាញថា ប្រហែល ៧០% នៃនិស្សិតក្នុងវិស័យវិទ្យាសាស្ត្រនៅអ៊ីរ៉ង់ជាស្រ្តី ហើយមានមួយចំនួនក៏បានចេញធ្វើការទៅលើផ្នែកផ្សេងៗនៃវិស័យវិទ្យាសាស្ត្រផងដែរ។ ហើយការចូលរួមយ៉ាងខ្លាំងរបស់ស្រ្តីក្នុងវិស័យវិទ្យាសាស្ត្រនេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃការអប់រំស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្រឈមមុខនឹងសង្គម និងទម្លាប់បុរាណដែលធ្លាប់រារាំងស្រ្តីមិនឲ្យមានឱកាសសិក្សា ឬបំពេញតួនាទីវិជ្ជាជីវៈខ្ពង់ខ្ពស់ដូចបុរស។

ដោយនៅក្នុងបច្ចុប្បន្ននេះ ស្រ្តីអ៊ីរ៉ង់ជាច្រើនត្រូវបានគេរកឃើញថាកំពុងសិក្សាវិស័យវិទ្យាសាស្ត្រសំខាន់ៗមានដូចជា៖ វិទ្យាសាស្ត្រធម្មជាតិ វិទ្យាសាស្ត្រគ្រឿងបន្លាស់ព័ត៌មានវិទ្យា និង វិទ្យាសាស្ត្រចំណេះដឹងផ្នែកវិស័យអវកាសផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតគឺ ទោះបីជាមានច្បាប់ និងការដាក់កម្រិតខ្លះៗក្នុងសង្គមក៏ដោយ ប៉ុន្តែស្រ្តីអ៊ីរ៉ង់ក៏អាចធ្វើឲ្យពិភពលោកកោតសរសើរដោយសមត្ថភាព និងការខិតខំក្នុងការសិក្សារបស់ពួកគេ។ ខណៈបំណងស្រ្តីទាំងនេះមិនត្រឹមតែរកការងារដែលល្អជាការផ្ទាល់ខ្លួនទេ ប៉ុន្តែថែមទាំងចង់លើកស្ទួយសង្គម និងជួយអភិវឌ្ឍជាតិផងដែរ។ ដោយពេលនេះ ប្រទេសអ៊ីរ៉ង់ក៏កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការទទួលស្គាល់តួនាទីស្រ្តីនៅវិស័យវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។

បន្ថែមពីនោះ ស្ត្រីអ៊ីរ៉ង់បានចូលរួមក្នុងការស្រាវជ្រាវ និងមានការបោះពុម្ពអត្ថបទក្នុងវប្បធម៌វិទ្យាសាស្ត្រជាអន្តរជាតិ ហើយក៏មានអ្នកស្រាវជ្រាវស្រីជាច្រើនដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ ក្នុងនោះស្ត្រីជាច្រើនបានក្លាយជាគ្រូបង្រៀនមហាវិទ្យាល័យ និងអ្នកដឹកនាំគម្រោងស្រាវជ្រាវ ដោយពួកគេមានតួនាទីសំខាន់ក្នុងបណ្តាញបង្ហាញវិទ្យាសាស្ត្រ និងព្រឹត្តិការណ៍អប់រំ។

ទន្ទឹមនិងនោះ ស្ត្រីអ៊ីរ៉ង់ក៏បានជោគជ័យក្នុងវិស័យអវកាស និងបច្ចេកវិទ្យាដូចគ្នា ដោយមានស្ត្រីអ៊ីរ៉ង់បានចូលរួមក្នុងគម្រោងបច្ចេកវិទ្យាថ្មីៗ រួមទាំងវិស័យអវកាស និង AI (Intelligence Artificial)ផងដែរ។ ឧទាហរណ៍ដូចជា អ្នកស្រាវជ្រាវម្នាក់ លោកស្រី Maryam Mirzakhani ដែលជាស្ត្រីអ៊ីរ៉ង់ដំបូងទទួលបានពាន Fields Medal ក្នុងគណិតវិទ្យា។

Digiqole Ad

Related post