សាសនិកឥស្លាមកម្ពុជាជិត១ម៉ឺននាក់ ចូលរួមពិធីជួបជុំដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់ មកពី ៩ប្រទេស។ នេះបើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងធម្មការនិងសាសនានាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅចំនួន ៣ថ្ងៃ គឺថ្ងៃទី៦, ៧, ៨ ខែកុម្ភៈ ឆ្នាំ២០២៦ដោយមានការអញ្ជើញចូលរួមបើកពិធីដោយ ឯកឧត្តម ឡាឡៃ រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ផងដែរ។
ពិធីនេះដំណើរការប្រកបទៅដោយរលូននិងល្អប្រសើរ ដោយមានការយកទុកដាក់ខ្ពស់ សហការណ៍ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។





