សម្ព័ន្ធអារ៉ាប់ប្រកាសពីការវាយប្រហារតាមអាកាស«មានកំណត់» ទៅលើនាវា ២គ្រឿង ដែលរត់ពន្ធអាវុធទៅយេម៉ែន ខណៈដែលអារ៉ាប៊ីសាអូឌីសម្តែងការខកចិត្តចំពោះអារ៉ាប់រួមអេមីរ៉ាត

សម្ព័ន្ធអារ៉ាប់ប្រកាសពីការវាយប្រហារតាមអាកាស«មានកំណត់» ទៅលើនាវា ២គ្រឿង ដែលរត់ពន្ធអាវុធទៅយេម៉ែន ខណៈដែលអារ៉ាប៊ីសាអូឌីសម្តែងការខកចិត្តចំពោះអារ៉ាប់រួមអេមីរ៉ាត

Spread the love
Digiqole Ad
សម្ព័ន្ធដើម្បីគាំទ្រភាពស្របច្បាប់នៅក្នុងប្រទេសយេម៉ែនដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស «មានកំណត់» ទៅលើនាវា ពីរគ្រឿង ដែលព្យាយាមនាំយកអាវុធចូលទៅក្នុងកំពង់ផែ Mukalla នៅភាគខាងត្បូងប្រទេសយេម៉ែន ដោយមិនទទួលបានការអនុញ្ញាតជាផ្លូវការ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) អ្នកនាំពាក្យកងកម្លាំងចម្រុះ ឧត្តមសេនីយ៍ឯក Turki Al-Maliki បាននិយាយថា នាវាពីរគ្រឿង ដែលមកពីកំពង់ផែ Fujairah នៅក្នុងប្រទេសអារ៉ាប់រួម បានចូលទៅក្នុងកំពង់ផែ Mukalla នៅភាគខាងត្បូងប្រទេសយេម៉ែន ដោយពុំទទួលបានការអនុញ្ញាតជាផ្លូវការពីបញ្ជាការកងកម្លាំងចម្រុះនៃសម្ព័ន្ធមិត្តទេ។

ដោយឡែកថ្ងៃអង្គារនេះដែរ ប្រទេសអារ៉ាប៊ីសាអូឌីតបានសម្តែងការសោកស្តាយនិងខកចិត្តចំពោះអ្វីដែលខ្លួនពិពណ៌នាថាជាសម្ពាធពីប្រទេសអេមីរ៉ាំតអារ៉ាប់រួមលើកងកម្លាំងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដើម្បីធ្វើប្រតិបត្តិការយោធានៅក្នុងខេត្ត Hadramout និង Al-Mahra របស់ប្រទេសយេម៉ែន ដោយព្រមានថា សកម្មភាពបែបនេះបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ចំណាត់ការដែលបានរាយការណ៍គឺមិនស្របទៅនឹងគោលការណ៍របស់សម្ព័ន្ធអារ៉ាប់ដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសនេះ។
ប្រភព៖​Arab News
Digiqole Ad

Related post