
សមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ នៅក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយតាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក អ៉ី សុខឃី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងសម្របសម្រលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានរកឃេីញ និងឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ រួមមាន ជនជាតិប៉ាគីស្ថាន ២១៦នាក់ បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ ស្នងការដ្ឋាននគបាលក្រុងព្រះសីហនុ


