លោក ដូណាល់ត្រាំ ថាសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីបញ្ចប់សង្រ្គាមស៊ូដង់ តាមសំណើរបស់អារ៉ាប៊ីសាអូឌីត

លោក ដូណាល់ត្រាំ ថាសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីបញ្ចប់សង្រ្គាមស៊ូដង់ តាមសំណើរបស់អារ៉ាប៊ីសាអូឌីត

Spread the love
Digiqole Ad
ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីជួយបញ្ចប់សង្រ្គាមនៅស៊ូដង់ បន្ទាប់ពីព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាលម៉ាននាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត បានស្នើសុំឱ្យរូបលោកធ្វើអន្តរាគមន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯសន្និសិតមួយស្ដីពីការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា មួយថ្ងៃបន្ទាប់ពីបានជួបព្រះអង្គម្ចាស់ មូហាំម៉ាត់ ប៊ីនសាល់ម៉ាននៅឯសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានចាប់ផ្ដើម ធ្វើការហើយលើបញ្ហានេះ (សង្រ្គាមស៊ូដង់)»។ លោកបានប្រាប់ភ្ញៀវកិត្តិយសចូលរួមក្នុងសន្និសីទ រួមមានព្រះអង្គម្ចាស់ មូហាំម៉ាត់ប៊ីនសាល់ម៉ាន និងគណៈប្រតិភូអារ៉ាប៊ីសាអូឌីតទៀតថារដ្ឋបាលរបស់លោកបានចាប់ផ្ដើមធ្វើការ លើបញ្ហាសង្រ្គាមនៅស៊ូដង់ តែកន្លះម៉ោងប៉ុណ្ណោះក្រោយព្រះអង្គម្ចាស់រជ្ជទាយាទស្នើសុំកាលពីថ្ងៃអង្គារឱ្យរូបលោកធ្វើអន្តរាគមន៍។
ប៉ុន្មានម៉ោងក្រោយមក ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានលើកឡើងថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងបណ្ដាប្រទេសផ្សេងទៀត នៅមជ្ឈិមបូព៌ា ដើម្បីបិទបញ្ចប់អំពើឃោរឃៅនៅក្នុងតំបន់ និងធ្វើឱ្យស៊ូដង់មានស្ថិរភាពឡើងវិញ។
គួរបញ្ជាក់ថា សង្រ្គាមស៊ូដង់បានផ្ទុះឡើងតាំងពីឆ្នាំ២០២៣ ដែលជាជម្លោះដណ្ដើមអំណាចរវាងកងទ័ពជាតិស៊ូដង់ និងទាហានប៉ារ៉ាកងកម្លាំងគាំទ្ររហ័ស។ តែភាគីជម្លោះទាំងសងខាងត្រូវបានគេជឿថាសុទ្ធតែមាន ការគាំទ្រពីបរទេសរៀងៗខ្លួន៕
Digiqole Ad

Related post