• September 18, 2024
 រោងចក្រចំនួន៣ និង១១តូប បានរងការបំផ្លាញនិងខូចខាតដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះពីរកន្លែងក្នុងថ្ងៃតែមួយ នៅSungai Buloh ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី

រោងចក្រចំនួន៣ និង១១តូប បានរងការបំផ្លាញនិងខូចខាតដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះពីរកន្លែងក្នុងថ្ងៃតែមួយ នៅSungai Buloh ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី

Spread the love
Digiqole Ad

ត្រឹមរយៈពេលមួយថ្ងៃនៃថ្ងៃអាទិត្យ មានហេតុការណ៍អគ្គិភ័យឆាបឆេះដល់ទៅពីរកន្លែងផ្សេងគ្នា នៅSungai Buloh ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បណ្តាលអោយរោងចក្រចំនួន៣ និង១១តូប រងនូវការបំផ្លាញនិងខូចខាត។

ជាក់ស្តែងនៅវេលាម៉ោង ១២៖២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិមមួយកន្លែងនៅ Kampung Baru នៃ Sungai Buloh រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដែលវាត្រូវបានបំផ្លាញ ខណៈរោងចក្រចំនួនពីរផ្សេងទៀតបានរងការខូចខាតប្រហែល ៦០%។

លោក Ahmad Mukhlis Mukhtar ជំនួយការនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Selangor បាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទទាក់ទងនឹងឧប្បត្តិហេតុនៅវេលាម៉ោង ១២៖២០នាទីយប់ និងបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យសរុបចំនួន ៦៧នាក់ ដើម្បីអនុវត្តប្រតិបត្តិការពន្លត់។

លុះព្រឹកថ្ងៃដដែល នៅវេលាម៉ោងប្រហែល ៧៖១៤នាទី អគ្គិភ័យបានឆាបឆេះតូបមួយកន្លែងទៀត នៅផ្សារក្នុង Kampung Kubu Gajah ជិត Sungai Buloh នៃរដ្ឋ Selangor បណ្តាលអោយខូចខាតអស់ ១១តូប។ ប៉ុន្តែទោះបីយ៉ាងណា ហេតុការណ៍អគ្គិភ័យទាំងពីរកន្លែងនេះពុំបណ្តាលអោយមានអ្នករងរបួសនោះទេ ហើយចំពោះមូលហេតុកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

Digiqole Ad

Related post