
រាជរដ្ឋាភិបាលម៉ាឡេស៊ី សហការជាមួយសម្ព័ន្ធពិភពឥស្លាម(Rabitah) រៀបចំសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងកូឡាឡាំពួរ

ម៉ាឡេស៊ី ៖ រាជរដ្ឋាភិបាលម៉ាឡេស៊ី សហការជាមួយសម្ព័ន្ធពិភពឥស្លាម(Rabitah) បានរៀបចំសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ការសន្ទនាអន្តរជំនឿ ផ្លាស់ប្ដូរគំនិត ចែករំលែកបទពិសោធន៍ និងស្វែងរកមធ្យោបាយសម្រាប់កិច្ចសហការ រវាងមេដឹកនាំសាសនា មុហ្វទី អ្នកប្រាជ្ញ អ្នកដឹកនាំសហគមន៍ និងអ្នកនយោបាយ ឆ្ពោះទៅសម្រេចបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាសម្រាប់ពិភពលោក។
ក្នុងសន្នីសីទមានមេដឹកនាំសាសនាផ្សេងៗគ្នាជាអន្តរជាតិ អញ្ជើញមកពី ៥៧ ប្រទេស ប្រមាណ ២០០០ អង្គ/នាក់ ដោយពិធីបើកក្រោមអធិបតីភាព Dato’ Seri Dr. Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។











