
រថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុងតំបន់កំពង់សិលាក្នុងទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង ស្លាប់២នាក់ របួស២៥នាក់ រួមមានខ្មែរឥស្លាមជាច្រើននាក់ផងដែរ

ព្រះសីហនុ- វេលាម៉ោង០៥:២៥នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង នៅចំណុចគីឡូម៉ែត្រ: ១២៧-១២៨ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានចុះទៅទីតាំងកើតហេតុ សម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ និងជួយលើកសង្គ្រោះជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ស្រុកកំពង់សីលា និងដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ព័ត៌មានបឋមហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន០២នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន២៥នាក់ (ស្រី១៦នាក់)។



