រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមករាឆ្នាំ២០២៦ ខណៈដែលព្រះអង្គយាងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ព្រះអង្គម្ចាស់ Khalid បានគពិភាក្សាអំពីទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងវិធីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការដោះស្រាយ និងបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ ព្រះអង្គបានជួបជាមួយរដ្ឋមន្ត្រីការបរទេស Marco Rubio រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth និងបេសកជនពិសេស Steve Witkoff។
ព្រះអង្គម្ចាស់ Khalid បានមានបន្ទូលថាកិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវ «ទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសយើង និងស្វែងយល់ពីទស្សនវិស័យសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការនិងបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសកលលោក» ។





