
រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ បានពណ៌នាស្ថានភាពនៅហ្គាហ្សាថាជា “អំពើប្រល័យពូជសាសន៍ពិតប្រាកដ”

អេស្ប៉ាញ៖ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានពណ៌នាស្ថានភាពនៅហ្គាហ្សាថាជា “អំពើប្រល័យពូជសាសន៍ពិតប្រាកដ” ដែលជាការកត់សម្គាល់ជាលើកដំបូងដែលរដ្ឋមន្ត្រីមកពីគណបក្សរបស់លោកស្រីបានប្រើពាក្យនេះ។
កន្លងមក មានតែរដ្ឋមន្ត្រីរដ្ឋាភិបាលមកពីគណបក្សសម្ព័ន្ធយុវជនឆ្វេងនិយមរបស់អេស្ប៉ាញ Sumar បានពណ៌នាសកម្មភាពរបស់អ៊ីស្រាអែលនៅប៉ាឡេស្ទីនថាជាអំពើប្រល័យពូជសាសន៍។ ថ្លែងទៅកាន់ទូរទស្សន៍អេស្ប៉ាញ RTE ពីក្បួនដង្ហែរយោធានៅភាគខាងជើងនៃទីក្រុង Oviedo លោកស្រីបាននិយាយថា អេស្បាញមិនអាចព្រងើយកន្តើយចំពោះស្ថានការណ៍នៅហ្គាហ្សាបានឡើយ ដោយសង្កត់ធ្ងន់ថា “សន្តិភាព” គឺជាអាទិភាពរបស់កងកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញ។
ប្រទេសអេស្ប៉ាញនៅថ្ងៃទី ២៨ខែឧសភាខាងមុខនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការររួមជាមួយន័រវែស និងអៀរឡង់។
ប្រភព៖ AA News

