• February 2, 2026
 យោធាអ៊ីស្រាអែលទើបចេញមុខទទួលស្គាល់ លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅហ្គាហ្សាថាក្នុងរង្វង់៧ម៉ឺននាក់ដែលពីមុនធ្លាប់តែដិសេធ

យោធាអ៊ីស្រាអែលទើបចេញមុខទទួលស្គាល់ លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅហ្គាហ្សាថាក្នុងរង្វង់៧ម៉ឺននាក់ដែលពីមុនធ្លាប់តែដិសេធ

Spread the love
Digiqole Ad
ក្រោយបដិសេធទិន្នន័យអ្នកស្លាប់របស់អាជ្ញាធរប៉ាឡេស្ទីន យោធាអ៊ីស្រាអែលបានចេញមុខបញ្ជាក់នៅថ្ងៃទី៣០ ខែមករា លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅតំបន់កាហ្សា។យោងតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែលទៅសារព័ត៌មាន Ynet ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាគឺក្នុងរង្វង់៧ម៉ឺននាក់។

សារព័ត៌មាន Ynet បានស្រង់សម្ដីរបស់មន្ត្រីយោធាអ៊ីស្រាអែលយ៉ាងដូច្នេះថា«ក្នុងការប៉ាន់ស្មានរបស់យើង ពលរដ្ឋហ្គាហ្សាប្រមាណ៧ម៉ឺននាក់បានស្លាប់អំឡុងសង្គ្រាម ដោយមិនរួមបញ្ជូលមនុស្សបាត់ខ្លួន។ បច្ចុប្បន្ន យើងកំពុងធ្វើការញែករវាងភេវរករ និងអ្នកដែលមិនពាក់ព័ន្ធ។» ។ សារព័ត៌មានដដែលបានបញ្ជាក់ថាការចុះផ្សាយនិងរបាយការណ៍លើបញ្ហានេះនឹងត្រូវបានចែកចាយតាមប្រភពផ្លូវការជាបន្តបន្ទាប់។
គួរឲ្យដឹងថាទិន្នន័យដែលមន្ត្រីយោធាអ៊ីស្រាអែលប្រកាស គឺមិនខុសគ្នាពីទិន្នន័យអ្នកស្លាប់ក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សានោះទេ។ទិន្នន័យអ្នកស្លាប់របស់អាជ្ញាធរប៉ាឡេស្ទីនគឺប្រមាណ៧,១ម៉ឺននាក់ ដោយទទួលស្គាល់ពីអង្គការសហប្រជាជាតិ។
Digiqole Ad

Related post