
យន្តហោះ Boeing ធ្លាក់ចេញពីផ្លូវរត់ បុករថយន្តបណ្តាលឲ្យស្លាប់មនុស្ស ២ នាក់នៅហុងកុង !

ពិតជារឿងដ៏កម្រមួយ! យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Emirates ប្រតិបត្តិការណ៍ដោយ ACT Air Cargo បានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវរត់ទៅបុករថយន្តផ្នែកសេវាកម្ម បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ នៅពេលចុះចតនៅឯព្រលានយន្តហោះអន្តរជាតិហុងកុង នៅព្រលឹមថ្ងៃចន្ទនេះ ហើយភ្លាមៗយន្តហោះនោះបានធ្លាក់ចូលសមុទ្រតែម្តង ។
ប្រភព ៖ South China Morning Post




