
មេដឹកនាំបង់ក្លាដែសអំពាវនាវឲ្យពន្លឿនការតាំងទីលំនៅថ្មីសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ខណៈជនភៀសខ្លួនកាន់កើនឡើង

ដាកា៖ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស ដែលទើបកាន់តំណែង លោក មូហាំម៉ាត់យូនូស បានអំពាវនាវឱ្យមានការតាំងទីលំនៅជាបន្ទាន់ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសទីបី ដោយសារតែចំនួនជនភៀសខ្លួនកំពុងកើនឡើង ដោយសារអំពើហិង្សានៅរដ្ឋរ៉ាឃីន ប្រទេសភូមា ។ នេះបើតាមាការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។
គួរឲ្យដឹងថាបង់ក្លាដែសកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនពីអំពើហិង្សាយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ ហើយលោក យូនូស ជំរុញឲ្យដំណើរការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនទាំងនេះ មានប្រសិទ្ធភាព និងមិនមានការរាំងស្ទះ។


