
មន្រ្តីអង្គការសហប្រជាជាតិ៖ តំបន់ហ្កាហ្សាភាគខាងជើងកំពុងធ្លាក់ចូលក្នុង«គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង»

ហ្គាហ្សា៖ លោកស្រី Cindy McCain នាយកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា ឥឡូវនេះ ភាគខាងជើងនៃតំបន់ហ្គាហ្សា បានធ្លាក់ចូលទៅក្នុង «គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង» ដែលកំពុងឆ្ពោះទៅភាគខាងត្បូង ខណៈដែលសង្រ្គាមជិតដល់ ៧ខែហើយនោះ»។
លោកស្រី McCain បាននិយាយថា បទឈប់បាញ់មួយ ក៏ដូចជាលំហូរនៃជំនួយកាន់តែច្រើន ឆ្លងកាត់ផ្លូវគោក និងផ្លូវសមុទ្រ គឺត្រូវការយ៉ាងខ្លាំងបំផុត។
នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ ជនស៊ីវិល ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ជំនួយភាគច្រើន ហើយត្រូវបានជំរុញឲ្យទៅលាក់ខ្លួនដោយសារការប្រយុទ្ធកាន់តែខ្លាំងឡើង។ អត្រាកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាល់ ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ បានកើនឡើងពី ១ភាគរយ មុនពេលសង្រ្គាមដល់ ៣០ភាគរយ នៅខែមីនា។ប្រភព៖ BTV News

