មនុស្សជាង ១០នាក់ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ក្នុងអគ្គិភ័យផ្សារទំនើបដ៏ធំនៅប៉ាគីស្ថាន

មនុស្សជាង ១០នាក់ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ក្នុងអគ្គិភ័យផ្សារទំនើបដ៏ធំនៅប៉ាគីស្ថាន

Spread the love
Digiqole Ad
នៅថ្ងៃចន្ទ (១៩ មករា) នេះ ក្រុមពន្លត់អគ្គិភ័យនៅទីក្រុងការ៉ាជី (Karachi) របស់ប៉ាគីស្ថាន កំពុងប្រឹងប្រែងស្វែងរកមនុស្សបាត់ខ្លួនជាង ៦០នាក់ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានបំផ្លាញផ្សារទំនើបមួយកន្លែងក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប៉ាគីស្ថានមួយនេះ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះកើនឡើងដល់ ១១នាក់។

អគ្គិភ័យបានចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍កន្លងទៅ ក្នុងមជ្ឈមណ្ឌលផ្សារទំនើប Gul Plaza ដ៏ធំទូលាយ និងច្រើនជាន់ ក្នុងតំបន់ពាណិជ្ជកម្មរបស់ទីក្រុង ហើយបានឆាបឆេះអស់ជាង ២៤ម៉ោង ដែលរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ នៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើនកុះករ។ BTV International
Digiqole Ad

Related post