
មនុស្សចំនួន ៤៩នាក់ បានស្លាប់បាត់បត់ជីវិតដោយសារអគ្គីភ័យនៅប្រទេសគូវ៉ែត

ភ្លើងដ៏សន្ធោសន្ធៅបានឆេះអគារមួយ ដែលជាលំនៅឋានរបស់កម្មករបរទេសក្នុងប្រទេសគូវ៉ែត នៅថ្ងៃពុធ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤៩នាក់។ អគ្គិភ័យនេះត្រូវបានសង្ស័យថា បណ្តាលមកពីការមិនគោរពតាមបទបញ្ញត្តិសំណង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានkuwait times នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយពីបានទៅពិនិត្យមើលកន្លែងកើតហេតុ ឧបនាយករដ្ឋមន្រ្តីគូវ៉ែត លោក Sheikh Fahad Yusuf បានលើកឡើងថា ភាពលោភលន់របស់ម្ចាស់អចលនទ្រព្យ គឺជាមូលហេតុនាំទៅរកគ្រោះមហន្តរាយបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់អំពីបទល្មើសជាក់លាក់ ឬព័ត៌មានលម្អិតណាមួយទាក់ទងនឹងអគារនោះនៅឡើយទេ។


