ភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ចូលរួមគាំទ្រគម្រោង”ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីសម្ពោធជាផ្លូវការគម្រោង”ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
នៅក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួមជាកិត្តិយសពីលោកជំទាវ អុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ ម៉ាន ចិន្តាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងជា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ លោកអភិបាលស្រុកចំការលើ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ខាងអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងអង្គការTiKA មេឃុំ ក្រុមប្រឹក្សាឃុំជយោ មេភូមិ និងប្រជាកសិកក្នុងឃុំជយោ សរុបអ្នកចូលរួមចំនួន២៥០នាក់ ស្រី១៥៤នាក់ ។
បើយោងតាមសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាបានឲ្យដឹងថា សមាគមគម្រោងនេះមានរយៈពេល១២ខែ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) តាមរយៈស្ថានទូតតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុវត្តន៍គម្រោងដោយសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) ដែលនេះជាគម្រោងទី២ ហើយ ខណៈគម្រោងទី១ ត្រូវបានអនុវត្តនៅសហគមន៍ឃុំក្រយាសាមគ្គី ខេត្តកំពង់ធំ។





