
ពលរដ្ឋអ៊ីស្រាអែលរាប់រយនាក់ធ្វើបាតុកម្មទាមទារឲ្យមានការចរចារដោះដូរចំណាប់ថ្នូរជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន

ពលរដ្ឋអ៊ីស្រាអែលរាប់រយនាក់បានធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Rehovot ជិតទីក្រុង Tel Aviv ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូជាមួយហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។
យោងតាមកាសែត បាតុករទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយអំពាវនាវឱ្យរដ្ឋាភិបាលប្រគល់សិទ្ធិអំណាចជូនប្រជាពលរដ្ឋ និងរៀបចំការបោះឆ្នោតមុនកាលកំណត់។
គួរឲ្យដឹងថា ប្រទេសអេហ្ស៊ីប កាតា និងអាមេរិកបានព្យាយាមអស់ជាច្រើនខែដើម្បីធានាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ១២០ នាក់ដែលនៅសេសសល់នៅតំបន់ហ្គាហ្សា ប៉ុន្តែមិនបានផលទេរហូតមកដល់ពេលនេះ។
ប្រភព៖ Anadolu

