ពលរដ្ឋប៉ាឡេស្ទីនបរិច្ចាគប្រាក់ចំនួន ២០០,០០០ បាតសម្រាប់ជំនួយសង្គ្រោះទឹកជំនន់សម្រាប់ភាគខាងត្បូងប្រទេសថៃ
ប្រភពីសារព័ត៌មានថៃKhoasod បានឲ្យដឹងថាពលរដ្ឋប៉ាឡេស្ទីនបានបរិច្ចាគប្រាក់ចំនួន ២០០,០០០ បាតសម្រាប់ជំនួយសង្គ្រោះទឹកជំនន់សម្រាប់ភាគខាងត្បូងប្រទេសថៃតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំក្រុងបាងកក។ ថវិកាទាំងនេះត្រូវបានផ្តល់ជូនក្រុមអ្នកស្ម័គ្រចិត្តដែលបានទិញអាហារ និងរៀបចំកញ្ចប់សង្គ្រោះនៅមូលនិធិមជ្ឈមណ្ឌលឥស្លាមថៃ។
ប្រភពដដែលបន្តថាចាប់ផ្តើមពីថ្ងៃទី ២៧ខែវិច្ឆិកាមកអ្នកស្ម័គ្រចិត្តបានចែកចាយកញ្ចប់ជំនួយទាំងនេះដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តសុងក្លា ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត។





