• October 17, 2024
 ប្រមុខអង្គការសុខភាពពិភពលោក អំពាវនាវអោយមានការការពារមន្ទីរពេទ្យនិងសាលារៀននៅហ្គាហ្សា ក្រោយពីត្រូវបានកំណត់គោលដៅពីសំណាក់អ៊ីស្រាអែល បណ្តាលអោយជនជាតិប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់និងរបួស

ប្រមុខអង្គការសុខភាពពិភពលោក អំពាវនាវអោយមានការការពារមន្ទីរពេទ្យនិងសាលារៀននៅហ្គាហ្សា ក្រោយពីត្រូវបានកំណត់គោលដៅពីសំណាក់អ៊ីស្រាអែល បណ្តាលអោយជនជាតិប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់និងរបួស

Spread the love
Digiqole Ad
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារមន្ទីរពេទ្យ និងសាលារៀនដែលផ្តល់ជាជម្រកដល់ប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅនៅកណ្តាលហ្គាហ្សា បន្ទាប់ពីត្រូវបានកំណត់គោលដៅពីសំណាក់អ៊ីស្រាអែល។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X លោក Ghebreyesus បានលើកឡើងពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Al-Aqsa Martyrs Hospital ក្នុងតំបន់ Gaza ដោយនិយាយថា “របាយការណ៍ដ៏គួរឱ្យរន្ធត់ពីមន្ទីរពេទ្យ Al Aqsa នៅហ្គាហ្សា ជាកន្លែងដែលមនុស្សជ្រកកោនត្រូវបានសម្លាប់ និងរងរបួស ពួកគេខ្លះមានការសភាពធ្ងន់ធ្ងរ”។ លោកបានគូសបញ្ជាក់ថា “មន្ទីរពេទ្យគួរតែជាកន្លែងព្យាបាល និងសុវត្ថិភាព គួរតែត្រូវបានការការពារ”។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Middle East នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
គួរជម្រាបថា នៅព្រឹកព្រលឹមថ្ងៃច័ន្ទ ជនជាតិប៉ាឡេស្ទីន ៥នាក់ត្រូវបានសម្លាប់ និងប្រហែល ៦៥នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតង់សម្រាប់ជនភៀសខ្លួន នៅក្នុងទីធ្លាមន្ទីរពេទ្យ Al-Aqsa Martyrs ដែលបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយដែលបានឆាបឆេះតង់ចំនួន ៣០តង់៕
Digiqole Ad

Related post