• October 16, 2024
 ប្រទេសចំនួន ១៧១នៅជុំវិញពិភពលោក បានទទួលជំនួយមនុស្សធម៌ពីគំនិតផ្តួចផ្តើមនៃជំនួយមនុស្សធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃជាទឹកប្រាក់ ១៣២ពាន់លានដុល្លារ

ប្រទេសចំនួន ១៧១នៅជុំវិញពិភពលោក បានទទួលជំនួយមនុស្សធម៌ពីគំនិតផ្តួចផ្តើមនៃជំនួយមនុស្សធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃជាទឹកប្រាក់ ១៣២ពាន់លានដុល្លារ

Spread the love
Digiqole Ad

អគ្គនាយកនៃមជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះចៅសាល់ម៉ាន (KSrelief) បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ប្រទេសចំនួន១៧១ នៅជុំវិញពិភពលោកបានទទួលជំនួយមនុស្សធម៌ពីគំនិតផ្តួចផ្តើមនៃជំនួយមនុស្សធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃជាទឹកប្រាក់ ១៣២ពាន់លានដុល្លារ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូរដ្ឋាភិបាលនៃប្រទេសយេម៉ែន ដឹកនាំដោយនាយករដ្ឋមន្ត្រី Ahmed Awad bin Mubarak បានទៅទស្សនាទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌល (KSrelief) ក្នុងទីក្រុង Riyadh កាលពីថ្ងៃពុធ។ នេះបើតាមការផ្សាយដោយកាសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។

លោកបណ្ឌិត Abdullah Al-Rabeeah ទីប្រឹក្សារាជវាំង និងជាអគ្គនាយកនៃមជ្ឈមណ្ឌលជំនួយមនុស្សធម៌ KSrelief បានថ្លែងប្រាប់គណៈប្រតិភូរដ្ឋាភិបាលនៃប្រទេសយេម៉ែនថា គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌របស់ប្រទេស រាប់ចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២៤ បានរីកសុះសាយទៅដល់ប្រទេសចំនួន១៧១ នៅជុំវិញពិភពលោក ដែលមានតម្លៃសរុបចំនួន ១៣២ពាន់លានដុល្លារ រួមទាំង ២៧ពាន់លានដុល្លារ ដល់ប្រជាជនយេម៉ែន។

លោកបណ្ឌិត Al Rabeeah បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ KSrelief ក្នុងការកាត់បន្ថយភាពក្រីក្រ ការរងទុក្ខវេទនា និងជនភៀសខ្លួននៅក្នុងប្រទេសយេម៉ែន។

លោកនាយករដ្ឋមន្ត្រីនៃប្រទេសយេម៉ែន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងប្រជាជន សម្រាប់ជំនួយមនុស្សធម៌ ការសង្គ្រោះ និងជំនួយសប្បុរសធម៌ដ៏ទូលំទូលាយ ជាពិសេសបានពង្រីកដល់ប្រទេសយេម៉ែន ដែលជាគំរូដល់ទំនាក់ទំនងជាបងប្អូនដែលចាក់ឫសយ៉ាងជ្រៅរវាងប្រជាជាតិទាំងពីរ។

លោកនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់មជ្ឈមណ្ឌលជំនួយ KSrelief និងតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការជួយជនក្រីក្រ និងរងគ្រោះទូទាំងពិភពលោក៕


Digiqole Ad

Related post