
ប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី១ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញទំនិញជាង៧០តោន ដែលនាំចូលពីប្រទេសថៃ និងប្រទេសចិន មិនមានការបង់ពន្ធចូលរដ្ឋ

ទីតាំង ឃ្លាំង លេខ ១៦៦៩ ផ្លូវលេខ ៣៨សេ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ ដោយមានឈ្មោះ អៀង ធី ជា តំណាង ម្ចាស់ អាជីវកម្មដ្ឋាន ។
ប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងដោយកម្លាំងចម្រុះ មានមន្ត្រី គយចល័ត តំបន់ ១ សហការជាមួយកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើងកាលពីវេលារសៀលថ្ងៃខែឆ្នាំដដែល ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងចម្រុះ បានរកឃេីញ ទំនិញ គ្មានបង់ពន្ធចំនួន ៧មុខ ភាគច្រេីនជាប្រហិតនាំមកពីប្រទេសថៃ និងផ្លែឈេីនាំមកពីចិនសរុបទម្ងន់ ៧៦តោនជាង ។
ចំពោះគុណភាព ទំនិញទាំងជាង៧៦តោនខាងលើបែបណានោះ រង់ចាំមន្ត្រីជំនាញ ក.ប.ប . យកទៅ ធ្វើការពិសោធិន៍សិន ទើបបញ្ជាក់បានពីលទ្ធិផល ថាមានការប៉ះពាល់ ឬមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ៕
ប្រភព៖ BTV News


