• December 19, 2024
 ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥០គ្រួសារ ក្នុងភូមិកំពង់យោល នៃឃុំគោកពោធិ៍ ខេត្តតាកែវ ទទួលបានអំណោយមនុស្សធម៌ពីលោក សាន់ សុះ និងលោក ឡា ស្មាឯល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកពោធិ៍

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥០គ្រួសារ ក្នុងភូមិកំពង់យោល នៃឃុំគោកពោធិ៍ ខេត្តតាកែវ ទទួលបានអំណោយមនុស្សធម៌ពីលោក សាន់ សុះ និងលោក ឡា ស្មាឯល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកពោធិ៍

Spread the love
Digiqole Ad

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥០គ្រួសារ ក្នុងភូមិកំពង់យោល នៃឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកពោធិ៍ ដឹកនាំដោយលោក សាន់ សុះ អភិបាលស្រុក និងលោក ឡា ស្មាឯល មេបញ្ជាការកងរាជអាវុធហត្ថស្រុក។

ពិធីនេះបានរៀបចំធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមផងដែរពីសំណាក់លោក សុខលី អាលី ឧស្មាន គណៈម៉ាំខេត្តតាកែវ ព្រមទាំងមេភូមិ ហាកឹម ភូឈួយ និងគណៈកម្មការ រួមនឹងប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ។

លោក សាន់ សុះ អភិបាលស្រុកបូរីជលសារ បានអោយដឹងថា អំណោយមនុស្សធម៌ទាំងនេះ ជាការចូលរួមចំណែក និងការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមការងារគណបក្សចុះមូលដ្ឋាន ដោយមើលឃើញពីទុក្ខលំបាកក៏ដូចជាតម្រូវការពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់។

គួរជម្រាបថា អំណោយមនុស្សធម៌ដែលផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣៥០គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ៥គីឡូក្រាម៕






Digiqole Ad

Related post