• December 19, 2024
 ប៉ូលិសចិនចាប់ខ្លួនក្រុមជនជាតិ Hui ដែលភាគច្រើនជាមូស្លីម បន្ទាប់ពីមានការប៉ះទង្គិច ខណៈព្យាយាមការពារវិហារអ៊ីស្លាមពីការរុះរើដោយប៉ូលិស

ប៉ូលិសចិនចាប់ខ្លួនក្រុមជនជាតិ Hui ដែលភាគច្រើនជាមូស្លីម បន្ទាប់ពីមានការប៉ះទង្គិច ខណៈព្យាយាមការពារវិហារអ៊ីស្លាមពីការរុះរើដោយប៉ូលិស

Spread the love
Digiqole Ad

ប្រទេសចិនបានដាក់ពង្រាយប៉ូលិសរាប់រយនាក់ និងបានធ្វើការចាប់ខ្លួនក្រុមជនជាតិ Hui ដែលភាគច្រើនជាមូស្លីម នៅក្នុងទីប្រជុំជនភាគនិរតីរបស់ប្រទេស បន្ទាប់ពីមានការប៉ះទង្គិចគ្នាជុំវិញការរុះរើវិហារអ៊ីស្លាម នូវផ្នែកដែលបានគ្រោងទុកពីសំណាក់ប៉ូលិសចិន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT World នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្រុមប៉ូលិសចិន នាពេលថ្មីៗនេះ បាននឹងកំពុងអនុវត្តគម្រោងការបំផ្លាញមីណារ៉ ឬសំណង់ដែលមានកំពូលស្រួចៗចំនួនបួននៃដំបូលវិហារ និងការរុះរើប៉ម ឬសំណង់ដែលមានរាងមូលនៅពីលើដំបូលវិហារ នៃវិហារឥស្លាម នៅ Najiaying ក្នុងទីក្រុង Nagu នៃខេត្ត Yunnan ខណៈតំបន់នេះជាជម្រករបស់ក្រុមជនជាតិ Hui ដែលភាគច្រើនជាមូស្លីម។ វិហារឥស្លាមនៅ Najiaying គឺជាវិហារប្រវត្តិសាស្ត្ររបស់ក្រុមជនជាតិ Hui និងជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វប្បធម៌ឥស្លាមនៅក្នុងខេត្ត Yunnan។

សាក្សីបាននិយាយថា កាលពីថ្ងៃសៅរ៍ថា មន្ត្រីប៉ូលិសរាប់សិបនាក់ដែលកាន់ជើងទម្រ និងខែលការពារកុប្បកម្ម បានវាយបកទៅលើហ្វូងមនុស្សនៅខាងក្រៅវិហារអ៊ីស្លាម ដែលកំពុងគប់វត្ថុដាក់ពួកគេ។

ប្រជាជនរស់នៅក្នុងតំបន់មួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ “ក្រុមប៉ូលិសចង់បន្តការកម្ទេចវិហារឥស្លាមដោយបង្ខំ ដូច្នេះប្រជាជននៅទីនេះបានទៅរារាំងពួកគេ”។ ប្រជាជនបានលើកឡើងថា “វិហារឥស្លាមគឺជាទីកន្លែងគោរពប្រតិបត្តិថ្វាយបង្គំសម្រាប់ប្រជាជនម៉ូស្លីម ប្រសិនបើក្រុមប៉ូលិសព្យាយាមកម្ទេចវាចោល យើងប្រាកដជាមិនអនុញ្ញាតឱ្យពួកគេធ្វើវានោះទេ។”

ទោះបីយ៉ាងណា ជុំវិញការប៉ះទង្គិចនេះ សាក្សីពីរនាក់បាននិយាយថា ប៉ូលីសបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់ ប៉ុន្តែមិនដឹងចំនួនជាក់លាក់ ហើយប៉ូលីសជាច្រើនរយនាក់នៅតែស្ថិតក្នុងទីក្រុងគិតត្រឹមថ្ងៃច័ន្ទ។

មិនតែប៉ុណ្ណោះ ប្រជាជននៅតំបន់ជុំវិញវិហារអ៊ីស្លាមបានជួបការលំបាកជាបន្តបន្ទាប់ជាមួយនឹងការដាច់អ៊ីនធឺណិត និងបញ្ហាទំនាក់ទំនងផ្សេងទៀតចាប់តាំងពីការប៉ះទង្គិចគ្នាបានកើតឡើង។
ពួកគេបានចោទជាសំណួរថា “អគារគ្រាន់តែជាអគារ វាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសង្គមទេ ហេតុអ្វីបានជាក្រុមប៉ូលិសត្រូវបំផ្លាញពួកគេ?

គួរជម្រាបថា បើតាមក្រុមសកម្មជន Hui បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរចិនបានរុះរើស្ថាបត្យកម្មឥស្លាមជាច្រើន ដោយការបំផ្លាញអគារ និងរុះរើវិហារឥស្លាមជាងមួយពាន់កន្លែងនៅទូទាំងប្រទេស។

Digiqole Ad

Related post